ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារបច្ចេកទេសសិក្សាវាយតម្លៃសេចក្តីត្រូវការនៃការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យយុត្តិធម៌ បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងឯកសារទស្សនទាននិងរៀបចំផែនការសម្រាប់អនុវត្តគម្រោង។

         នាព្រឹកថ្ងៃ ចន្ទ ១៣ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងដំបូងលើឯកសារទស្សនទានស្តីពីសេចក្តីត្រូវការនៃការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្ត្រីក្នុងវិស័យយុត្តិធម៌ និងរៀបចំផែនការសម្រាប់អនុវត្តគម្រោង មុននឹងដាក់ពិភាក្សានិងសុំការអនុម័តយល់ព្រមពីឯកឧត្តមរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌។