ថ្ងៃ សុក្រ ១០ រោច ខែបុស្ស ឆ្នាំជូត ព.ស.២៥៥៤ ត្រូវនឹងថ្ងែទី០៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងមន្ត្រីនៃនាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន បានបន្តចុះទៅធ្វើការសិក្សាស្រាវជ្រាវ និងសម្ភាសន៍ជាមួយ មន្ត្រីផ្តល់សេវាសម្រុះសម្រួលវិវាទនៅមូលដ្ឋាន និងប្រជាពលរដ្ឋដែលធ្លាប់មកទទួលសេវា នៅការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូល (អតីតមណ្ឌលសេវាកម្មយុត្តិធម៌) សម្រាប់ជុំចុងក្រោយ នៅគោលដៅដូចខាងក្រោម ៖
- ខេត្តរតនគិរី នៅក្រុងបានលុង ស្រុកលំផាត់ ស្រុកអូរយ៉ាដាវ
- ខេត្តមណ្ឌលគិរី នៅក្រុងសែនមនោរម្យ ស្រុកពេជ្រាដា និងស្រុកអូររាំង ។
ក្រោយពីបញ្ចប់ការចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ផ្ទាល់ជាមួយប្រជាពលរដ្ឋ ក្រុមការងារនឹងរៀបចំចងក្រងនូវលទ្ធផលទាំងអស់នេះ បញ្ជូលទៅក្នុងឯកសារទស្សនទានស្តីពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ដែលឯកសារទស្សនទាននេះ នឹងជួយ ដល់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាក្រសួងយុត្តិធម៌ ក្នុងការរៀបចំយន្តការ និងក្របខណ្ឌគតិយុត្ត ដើម្បីរៀបចំជាស្តង់ដារសម្រាប់ ការបណ្ដុះបណ្ដាល និងគុណភាពសេវាសម្រុះសម្រួលវិវាទដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។