ថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ បាននាំយកសារលិខិតចូលរួមមរណទុក្ខ ឧបាសិកា តាន់ យីនាង ដែលត្រូវជាម្តាយបង្កើត ឯកឧត្តម ឆាន់ ស៊ីណា អគ្គលេខាធិការរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ ។