នាព្រឹកថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជូន ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបែបបទការងារ ក្រោមការទទួលខុសត្រូវរបស់ឯកឧត្តមរដ្ឋលេខាធិការ ស្របតាមសេចក្តីសម្រេចលេខ២០ កយ.សសរ/២០ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គនាយក និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាននាយកដ្ឋាន។