ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកំពត

          ថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្ទៀងផ្ទាត់ ទិន្នន័យ សំណុំរឿង និងវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីរៀបចំរបាយការណ៍ដែលនឹងត្រូវប្រមូលគឺជា របាយការណ៍នៃថ្ងែ២៥ ខែធ្នូនេះ និងរបាយការណ៍ ២២២ថ្ងៃនៃយុទ្ធនាការ ដោយគិតចាប់ពីថ្ងៃទី១៨ ខែឧសភា (ថ្ងៃបើកយុទ្ធនាការ) រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ។

            កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។