នៅព្រឹកថ្ងៃសុក្រ ១១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួបសម្តែងការគួរសមពីសំណាក់ ឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ព្រមទាំងសហការីនៃក្រុមហ៊ុនគ្រួសារកក់ក្តៅ និងបានទទួលការឧបត្ថម្ភជាម៉ាស់ចំនួន ៣០០០០ ម៉ាស់ និងជែលស្ព្រៃលាងដៃ ចំនួន ២០០០ ដប ដើម្បីចែកជូនមន្រ្តីរាជការក្រសួងយុត្តិធម៌ ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។