ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០

        នារសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ចាម ដែល ត្រូវបានព្រះមហាក្សត្រព្រះរាជទានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០។