កាលពីថ្ងៃពុធ ៩ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី១ នៃ គ.យ.ក.ស. បានដឹកនាំកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យសំណុំរឿង និងវឌ្ឍនភាពនៃការដោះស្រាយការងារកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូង ឯកឧត្តមព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង សមាជិកក្រុមការងារទី១ នៃ គ.យ.ក.ស និងមន្ត្រីពាក់ព័ន្ធ។