នៅថ្ងៃអង្គារ ០៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តមណ្ឌលគិរី ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០។