កាលពី រសៀល ថ្ងៃចន្ទ ០៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាខេត្តក្រចេះ បានចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តក្រចេះ ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០។