នៅរសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗពាក់ព័ន្ធនឹងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ការវាយតម្លៃនិងការគិតគូរពាក់ព័ន្ធនឹងការប្រើប្រាស់យន្តការគាំពារសង្គមឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងរបាយការណ៍លទ្ធផលស្រាវជ្រាវរបស់UNICEF នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។