ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកំពង់ស្ពឺ

           ថ្ងៃ អង្គារ ៨ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានរៀបចំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យសំណុំរឿង និងវឌ្ឍនភាពនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។