នៅថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព .ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០។