ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ ព្រមទាំងសហការី បានចុះបើក​កិច្ចប្រជុំ​ពិនិត្យ​លើ​វឌ្ឍនភាពការងារ​ និងចំណាត់ការសំណុំរឿង​កកស្ទះ​នៅសាលាដំបូង​និងអយ្យការ​អមសាលា​ដំបូង​ខេត្ត​កំពង់​ធំ

         ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ អមដំណើរដោយ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ព្រមទាំងសហការីបានចុះបើក​កិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនិង ចំណាត់ការសំណុំរឿងកកស្ទះ​នៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

        ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរពីលទ្ធផលការងារដែលចៅក្រម និងព្រះរាជអាជ្ញា ខិតខំ សម្រេចបាននាពេលកន្លងមក ហើយឯកឧត្តមរដ្ឋលេខាធិការបានជម្រុញ និងលើកទឹកចិត្ត ចៅក្រម និងព្រះរាជអាជ្ញាគួរគប្បីខិតខំបន្តទៀតក្នុងការដោះស្រាយសំណុំកកស្ទះដើម្បីលើកស្ទួយកិត្តិយវិស័យយុត្តិធម៌ទាំងមូលដោយប្រកាន់ភ្ជាប់នូវអភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយដែលជាគោលការណ៍គ្រឹះនៃយុទ្ធនាការ។