ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជាមន្រ្តី​ការទូតដែលទើប​តែងតាំង​ថ្មី

          នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ តាមការចាត់តាំងរបស់ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានធ្វើបទឧទ្ទេសនាម អំពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស យុត្តិធម៌ និងការអនុវត្តច្បាប់នៅកម្ពុជា ជូនដល់មន្រ្តីការទូតដែលទើបតែតែងតាំងថ្មី រួមមាន អគ្គទីប្រឹក្សា ទីប្រឹក្សា អគ្គកុងស៊ុល កុងស៊ុល និងលេខាធិការ ចំនួន៤៥រូប មុននឹងចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈវីដេអូ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។