ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ចុះផ្សព្វផ្សាយ និងងអនុវត្តព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០

       នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពត បានចុះផ្សព្វផ្សាយ និងងអនុវត្តព្រះរាជក្រឹត្យ នស/រកត/១១២០/១២៨៩ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំពោះមុខទណ្ឌិតដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពត ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២០។