ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន តាមរយៈVideo Conference

       នាព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារត្រួតពិនិត្យទោសប្បញ្ញត្តិក្នុងសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តក្រសួងស្ថាប័ន បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិង ផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន តាមរយៈVideo Conference ជាមួយ ឯកឧត្តមតំណាងក្រសួងព័ត៌មាន ពីទីស្តីការក្រសួងយុត្តិធម៌។