ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូសេចក្តីព្រាងរបាយការណ៍របស់សាលាដំបូងរាជធានី-ខេត្ត និងគំរូរបាយការណ៍របស់សាលាឧទ្ធរណ៍

        ថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូសេចក្តីព្រាងរបាយការណ៍របស់សាលាដំបូងរាជធានី-ខេត្ត និងគំរូរបាយការណ៍របស់សាលាឧទ្ធរណ៍ ដែលសម្របសម្រួលដោយលោក ពៅ វិបុល ប្រធាននាយកដ្ឋាន និងមន្រ្តីនាយកដ្ឋាន កិច្ចការរដ្ឋបាលនៃសាលាជម្រះក្តី សរុបចំនួន២០នាក់។