ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការ...

         នាថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ និងឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈ តាមប្រព័ន្ធវីដេអូ (Video Conference) នៅទីស្តីការក្រសួងយុត្តិធម៌។ ខ្លឹមសារសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨នេះ ដែលទទួលបានការឯកភាពពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់នឹងត្រូវបញ្ជូនទៅភាគីវៀតណាមដើម្បីពិនិត្យ មុនការពិភាក្សាក្នុងកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តី កម្ពុជា-វៀតណាមតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

       សូមបញ្ជាក់ថា ភាគីវៀតណាម នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ (Video Conference)។