នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃពុធ ២កេីត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងពិភាក្សាអំពីឯកសារជំនួយស្មារតីស្តីពីមូលដ្ឋាននៃការវាយតម្លៃក្នុងការផ្តល់ប័ណ្ណសរសើរដល់ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៃសាលាដំបូងខេត្តគោលដៅទាំង៥។