ទីស្តីការក្រសួងយុត្តិធម៌ នាព្រឹក ថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការ ឯកឧត្តម ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការ បានបើកកិច្ចប្រជុំផ្ទៃក្នុងស្តីពីអធិការកិច្ចដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងពិភាក្សាលើកិច្ចការទូទៅ នៃអធិការកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពទទួលខុសត្រូវ។