ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

          នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងពិភាក្សាលើកិច្ចការពាក់ព័ន្ធមួយចំនួនដែលត្រូវអនុវត្តក្នុងអំឡុងពេល និងក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា៕