នាព្រឹកថ្ងៃ សុក្រ ១១រោច ខែមិគសិរ ឆ្នាំជូន ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំ កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះអគ្គនាយកដ្ឋាន កិច្ចការអយ្យការ និងព្រហ្មទណ្ឌដើម្បី៖
១.ផ្សព្វផ្សាយអំពីការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំតាមឋានានុក្រមរបស់អគ្គនាយកដ្ឋាន
២.ពង្រឹងរបៀបរបបការងាររបស់អគ្គនាយកដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន
៣.ដាក់អោយដំណើរការប្រើប្រាស់នូវកំណត់បង្ហាញអេឡិចត្រូនិច(E-Notice) សម្រាបយោបល់លើសំណុំឯកសាររបស់អគ្គនាយដ្ឋានតាមរយៈ Video conference ។