ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កែវ សុផល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​បានទទួលការឧបត្ថម្ភជាម៉ាស់ពីក្រុមហ៊ុន រួយអុីនហ្វីនីធី និងហាងលក់ទូរស័ព្ទដៃ គួង អុី នូវម៉ាស់ចំនួន ៦២៥០០ ម៉ាស់

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម កែវ សុផល រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលការឧបត្ថម្ភជាម៉ាស់ពីក្រុមហ៊ុន រួយអុីហ្វីនីធី និងហាងលក់ទូរស័ព្ទដៃ គួង អុី នូវម៉ាស់ចំនួន ៦២៥០០ ម៉ាស់ ដើម្បីចែកជូនមន្រ្តីរាជការក្រសួងយុត្តិធម៌ ក្នុងគោលបំណងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។