នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នៅសាលប្រជុំសាលាដំបូងខេត្តកំពត មានកិច្ចប្រជុំសំណេះសំណាល និងចុះធ្វើអធិការកិច្ចរបស់ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តមអគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធាន ឯកឧត្តមព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង និងស្នងការនគរបាលខេត្តកំពត ស្នងការនគរបាលខេត្តកែប មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត-កែប ព្រមទាំងស្នងការរង-មេបញ្ជាការរងជំនាញមួយចំនួនផងដែរ។