នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ នាទីស្តីការក្រសួង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ បានទទួលជួបសម្តែងការគួរសម ជាមួយ លោក SUGANO YUICHI ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ។
ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក SUGANO YUICHI បានកោតសរសើរ និង វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការ ល្អរវាងភាគីទាំងពីរ និងបាន ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបតិ្តការ លើគម្រោងពាក់ព័ន្ធនឹង ការកសាង និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យយុតិ្តធម៌, ការកសាងក្របខណ្ឌច្បាប់, ការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រួមនឹងការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ផ្សេងទៀត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។