នាព្រឹកថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសហការី បានអញ្ជើញចូលរួមប្រជុំការពារ លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅឯវិមានរដ្ឋសភា។
សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ ត្រូវបានរដ្ឋសភាពិនិត្យ និងអនុម័ត ដោយសម្លេងភាគច្រើនលើសលប់។