នារសៀលថ្ងៃអង្គារ៍ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ច ប្រជុំពិភាក្សា ស្តីពី «ការគ្រប់គ្រងប្រាក់ ទាក់ទងនឹង ការតម្កល់ ការផ្ញើ និងការដាក់ប្រាក់ធានា នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត» ដោយមានការចូលរួមពី ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ, ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធានតុលាការ ព្រះរាជអាជ្ញា ប្រធានលេខាធិការដ្ឋាន នៃសាលាដំបូង រាជធានី-ខេត្ត ទូទាំងប្រទេស។