នាព្រឹក ថ្ងៃ អង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ គ.យ.ក.ស បានរៀបចំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ផ្ទៀងផ្ទាត់ សំណុំរឿង និងប្រមូលរបាយការណ៍សំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមប្រធានសាលាដំបូង លោក ព្រះរាជអាជ្ញារង លោកអនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។