(ភ្នំពេញ) ៖ នារសៀលថ្ងៃច័ន្ទ ១០កើត ខែ កត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីនៅក្នុងពិធីបើក ការដ្ឋានសាងសង់អគារសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងអគារសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាអគារសាលាយុត្តិធម៌ថ្មី និងមានទីតាំងស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន OCIC ។