នារសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តឧត្តរមានជយ័ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយពីលទ្ធផល ១៥០ថ្ងៃ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង លើកផែនការបន្ត និងពិភាក្សាលើបញ្ហាប្រឈម ដែលនាំឱ្យការដំណើរការនីតិវិធីនៅមិនទាន់សម្រេចបានតាមគោលដៅនៃយុទ្ធនាការ ខ្លឹមសារនៃកិច្ចប្រជុំរួមមាន ៖
-ពាំនាំយកការណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី ដើម្បីក្រើនរំលឹក ដល់ចៅក្រម តំណាងអយ្យការនិង ក្រឡាបញ្ជី ទាំងអស់បានជ្រួតជ្រាប ។
- ភាពជោគជ័យ របស់សាលាដំបូងទាំង៥
-ការកោតសរសើរ និងការវាយតំលៃទៅថ្ងៃមុខរបស់ ឯកឧត្តមរដ្ឋមន្ត្រី
- ការចុះហត្ថលេខាលើគ្រប់កិច្ចរបស់ចៅក្រម អយ្យការ និងតុលាការ មុនពេលផ្លាស់ចេញ
-បញ្ហាអត្តសញ្ណាណជនត្រូវចោទដែលខ្វះ
-បញ្ហាគ្រប់គ្រង់ហិរញ្ញវត្ថុ លើប្រាក់ពន្ធ ប្រាក់ប្រដាប់ក្តី ប្រាក់ធានា ប្រាក់ពិន័យ
- ផែនការរបស់ សាលាដំបូងខេត្តឧត្តរមានជ័យ និង អយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
-ពិភាក្សារកដំណោះស្រាយលើផលវិបាក ដែលចៅក្រម ទាំងអយ្យការ និងតុលាការ ក្រឡាបញ្ជី រដ្ឋបាលតុលាការបានជួប ដេីម្បីឈានទៅសម្រេចបានជោគជ័យតាមផែនការ ដោយបានដាក់ផែនការជូន ចៅក្រមអយ្យការ និងតុលាការ ក្រឡាបញ្ជីទទួលបន្ទុក ។