កំពង់ឆ្នាំង: នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២០ លោក ស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញថ្លែងបើកកិច្ចពិភាក្សាតុមូល ពិគ្រោះយោបល់ ក្នុងការផ្តល់សេវាមេធាវីដល់ជនក្រីក្រ ដែលពិការភាព និងកុមារ ឲ្យមានភាពកាន់តែប្រសើរ តាមរយៈបច្ចេកវិទ្យាទំនើបក្នុងវិស័យប្រព័ន្ធយុត្តាធិការតុលាការ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយអង្គការស្ពានយុត្តិធម៌អន្តរជាតិ នៅសណ្ឋាគារសំរោងសែន។ កិច្ចពិភាក្សានេះមានការចូល រួមពីសំណាក់លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង មន្រ្តីនគរបាលយុត្តិធម៌ និងមន្រ្តីពន្ធនាគារ ។