ខេត្តរតនគិរី : នាព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព . ស .២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការ ដឹកនាំយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាម សាលាដំបូង រាជធានី ខេត្ត (គ.យ.ក.ស) បានដឹកនាំ ក្រុមការងារ ទី ២ បើកកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនៈភាពការងារនិង ចំណាត់ការសំណុំរឿងកកស្ទះ ជាពិសេសផ្សព្វផ្សាយអំពីលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅសាលាដំបូង ខេត្តរតនគិរី ។
ឯកឧត្តម រដ្ឋលេខាធិការបានកោតសរសើរពីលទ្ធផលការងារដែលចៅក្រម និង ព្រះរាជអាជ្ញា សម្រេចបាន នាពេលកន្លងមកហើយ ឯកឧត្តម រដ្ឋលេខាធិការជម្រុញនិង លើកទឹកចិត្តដល់ចៅក្រម និងព្រះរាជអាជ្ញាត្រូវខិតខំបន្តទៀតក្នុងការដោះស្រាយ សំណុំ កកស្ទះ ដើម្បី លើកស្ទួយកិត្តិយវិស័យយុត្តិធម៌ទាំងមូលដោយប្រកាន់ភ្ជាប់នូវអភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និង មិនពុករលួយ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានទទួលបន្ទុក តំបន់ត្បូងឃ្មុំក្រុមការងារទី២ ឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និង មន្ត្រី លេខាធិការដ្ឋាន ទាំងអស់ នៃសាលាដំបូងខេត្តរតនគិរី និង អយ្យការអមសាលាដំបូងខេត្តរតនគិរី ។