ថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីនៅក្នុងពិធីបើកសន្និសីទស្តីពី «បទល្មើសលើកុមារ» រៀបចំដោយស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ខេត្តសៀមរាប ។ សន្និសីទនេះមានការអញ្ជើញចូលពីឯកឧត្តមឯកអគ្គរដ្ឋទូត W.Prtrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោក លោកស្រី ចៅក្រម ព្រះអាជ្ញារង មន្រ្តីក្រសួងយុត្តិធម៌ មន្រ្តីនគរបាលជាតិដែលអញ្ជើញមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការិយាល័យស៊ើបអង្កេត និង សន្តិសុខមាតុភូមិ (Homeland Security Investigations) ការិយាល័យ ស៊ើបអង្កេតសហព័ន្ធ (Federal Bureau of Investigation) និងការិយាល័យសន្តិសុខតំបន់(RSO) និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។