ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី « ការប្រតិបត្តិអនុសញ្ញា CITES» នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

           នៅថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តី «ការប្រតិបត្តិអនុសញ្ញា CITES» ដោយមានការចូលរួមពីចៅក្រមសាលាដំបូងរាជធានីខេត្ត តំណាងអយ្យការអមសាលាដំបូងរាជធានីខេត្ត រដ្ឋបាលព្រៃឈើ និងមន្រ្តីក្រសួងយុត្តិធម៌ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។