នៅថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានអញ្ជើញដង្ហែរអង្គកឋិន ទានវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា នៅវត្តសុវណ្ណរតនារាម ហៅ វត្តក្រាំង ស្ថិតនៅភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។