ព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមកម្មវិធី បុណ្យខួបគម្រប់៧ថ្ងៃ ឧទ្ធិសកុសលជូនចំពោះវិញ្ញាណក្ខន្ធ មហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។