នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្ដម កេីត រិទ្ធ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ និងថ្នាក់ ដឹកនាំក្រសួង បានធ្វើការ បែងចែកម៉ាស់ ចំនួន ៦០.០០០ ម៉ាស និងជែល ចំនួន៥០០ដប ជូនទៅកាន់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អគ្គលេខាធិការដ្ឋាន ឧត្តម ក្រុមប្រឹក្សា នៃអង្គចៅក្រម និងរាជបណ្ឌិតសភាវិជ្ជាជីវ:តុលាការ ៕