ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ១៥០ថ្ងៃ

           នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត និងបានធ្វើពិធីប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ៥ ដែលមានសាលាដំបូងខេត្តសៀមរាប, ខេត្តកោះកុង, ខេត្តកំពត, ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ។