ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិក ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានអញ្ជើញដឹកនាំប្រតិភូឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម នៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាអង្គចៅក្រមចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ ។