ព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។