ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រសួងយុត្តិធម៌​រៀបចំ​បុណ្យ​កឋិន​ទាន​ដងែ្ហទៅកាន់ ​​វត្ត​កលម្ពៈការាម ហៅ វត្ត​កាឡោម​ភ្លុក ស្ថិតនៅខេត្តបាត់ដំបង​​ ​និង ​​វត្ត​សុវណ្ណ​រតនារាម ហៅ វត្តក្រាំង​​ ស្ថិតនៅក្នុងខេត្តព្រៃវែង​

    ថ្នាក់ដឹកនាំ​​ និងមន្រ្តីរាជការ​នៃ​ក្រសួងយុត្តិធម៌​​ និងពុទ្ធបរិស័ទ​ ស្ថិតនៅ​វត្ត​កលម្ពៈការាម ហៅ វត្ត​កាឡោមភ្លុក​ ស្ថិតនៅភូមិកាឡោម​ភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់​ដំបង​ និង​វត្តសុវណ្ណរតនារាម ហៅ វត្តក្រាំង ​​ស្ថិតនៅ​ ភូមិក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង សូមគោរព​អញ្ជើញ​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី​ អ្នកនាងកញ្ញា ញាតិមិត្ត​ជិ​តឆ្ងាយ​ទាំងអស់ មេត្តាចូលរួម​ចាប់មគ្គផល និង​អនុមោទនា​​ យកកុសល​ផលបុណ្យ​តាមកម្លាំង​សទ្ធាជ្រះ​ថ្លារៀង​ៗខ្លួន​ ដោយ​សោមន្សរីករាយ ។ ​