នាល្ងាចថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីដើម្បីផ្លាស់ប្តូរ នូវបទពិសោធន៍ក្នុងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជនជាមួយនឹងវិស័យយុត្តិធម៌។