កោះកុង ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង បានរៀបចំកិច្ចជួបពិភាក្សាដើម្បីឈ្វេងយល់រវាងគណៈកម្មការទី៦ព្រឹទ្ធសភាជាមួយយចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង មន្ត្រីនគរបាលយុត្តិធម៌ ស្តីពី ការអនុវត្តក្រមទាំង៤ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ។