នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ដែលមាន ឯកឧត្តម ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការ ឯកឧត្តម ពេញ វិបុល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និង លោកស្រី សុន សុខាលីដា ប្រធាននាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មណ្ឌ ចូលរួមសិក្ខាស្តីពី «ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស» ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ ។