ថ្ងៃព្រហស្បត្តិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ បានរៀបចំពិធីស្បថជូនដល់មន្ត្រីមកពីមន្ទីររ៉ែ និងថាមពល ចំនួន៤រូប និងមន្ត្រីមកពីមន្ទីរពាណិជ្ជកម្ម ចំនួន៥រូប ដែលទទួលបានលក្ខណសម្បត្តិជាភ្នាក់ងារនគរបាលយុត្តិធម៌ ដើម្បីជួយដល់ការត្រួតពិនិត្យបទល្មេីស និងជួយការងារមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបំពេញភារកិច្ច នៅខេត្តឧត្តរមានជ័យ។