នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចៅក្រម ព្រះរាជអាជ្ញារង បានរៀបចំពិធីស្បថ ជូនដល់មន្រ្តីមកពីមន្ទីរសុខាភិបាល ចំនួន១១នាក់ មន្រ្តីមកពីមន្ទីរកសិកម្ម ចំនួន៦នាក់ និងមន្រ្តីមកពី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(អតីតមន្ត្រីកាំកុងត្រូល) ចំនួន៤៤នាក់ ដែលទទួលបានលក្ខណសម្បត្តិជាភ្នាក់ងារនគរបាលយុត្តិធម៌ ជួយដល់ការពិនិត្យបទល្មើសនិងជួយការងារមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបំពេញភារកិច្ច ក្នុងខេត្តស្វាយរៀង។