នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នេះ សាលាដំបូង និងអយ្យការអមសាលាខេត្តកោះកុង លោក កែវ សុខា អនុប្រធានសាលាដំបូងខេត្ត និង ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានរៀបចំពិធីស្បថ ជូនដល់មន្ត្រីចំនួន ១៨រូប មកពីអង្គភាព សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(អតីតកាំកុងត្រូល) និងមកពីអង្គភាពនៃ មន្ទីររ៉ែ និងថាមពលខេត្តកោះកុង ដែលទទួលបាននូវគុណសម្បត្តិជាភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងការពិនិត្យបទល្មើស និងជួយដល់មន្ត្រីនគរបាលយុត្តិធម៌ ក្នុងការបំពេញភារកិច្ច។