នាថ្ងៃ សុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ នៃ គ.យ.ក.ស បាន ចុះពិនិត្យវឌ្ឍនភាពការងារ និងត្រៀមរបាយការណ៍បិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាន និងអនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។