នាថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ សមាជិកក្រុមការងារទី៤ នៃ គ.យ.ក.ស បាន ចុះពិនិត្យវឌ្ឍនភាពការងារ និងត្រៀមរបាយការណ៍បិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង។ កិច្ចប្រជុំនេះ មានការអញ្ជេីញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូង ចៅក្រម ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង និងមន្រ្តីពាក់ព័ន្ធ។